ហេតុអ្វីគេកុហកខ្ញុំ - Nico
ស្ដាប់ពាក្យកុហកចេញពីមាត់គេទាំងញញឹម
ទាំងរូបខ្ញុំដឹងការពិតអស់ហើយ
គេហាមា់កុហក កុហកឲ្យ
បេះដូងខ្ញុំបែកធ្លាយគ្មានសល់
ខំទប់ទឹកភ្នែកមុខគេ បែរគេចមកយំម្នាក់ឯង
ក្នុងទ្រូងអួលណែនស្ទើរនឹងផុតដង្ហើមម្ដងៗ
ហេតុអ្វីយ៉ាងនេះ ហេតុអ្វីគេកុហកខ្ញុំ
ឬក៏ខ្ញុំនេះជាមនុស្សងាយនឹងកុហកណាស់
គេកុហកថានៅម្នាក់ឯងទាំងជាក់ស្ដែងក្បែរអ្នកចាស់
គេធ្វើអ្វីខ្លះម្ដេចចាំបាច់លាក់ការពិត
ខ្ញុំមិនល្ងង់ដល់ថ្នាក់ដប់គត់ស្ដាប់ប៉ុណ្ណឹងមិនចេះគិត
ឬមួយចិត្តនៅស្នេហ៍អ្នកចាស់
ការពិតខ្ញុំទើបនៅម្នាក់ឯង នៅប្រឡែងនឹងទឹកភ្នែក
ចង់តែស្រែកថាខ្ញុំឈឺខ្លាំងណាស់
សង្សារខ្ញុំក្បែរសង្សារចាស់គ្រប់ពេលខ្ញុំដឹងច្បាស់
តែខ្ញុំនេះនៅទ្រាំឲ្យគេកុហក