Breaking News
recent

រើសយកពណ៌មួយដែលអ្នកចូលចិត្តបំផុតហើយComment បន្ទាប់មកចូលមើលពីអត្ថន័យនៃពណ៌នោះ

សូមជ្រើសយកពណ៌មួយដែលអ្នកស្រលាញ់បំផុតហាមផ្លាស់ប្ដូរ រួចអានអត្ថន័យខាងក្រោម។ ពណ៌ដែលអ្នកជ្រើសជាពណ៌ដែលបង្ហាញពីចរិតលក្ខណៈរបស់អ្នក។

1.ពណ៌ក្រហម: បុគ្គលដែលចូលចិត្តពណ៌នេះគឺជាមនុស្សដែលពោរពេញទៅដោយថាមពល,មានគោលដៅ,សកម្មភាព,ឧស្សាហ៍ព្យាយាម, ឆ្លាត, មានមហិច្ឆតា ,ការប្តេជ្ញាចិត្តខ្ពស់ និងចូលចិត្តដដឹកនាំគេ។ ហើយក៏ជាមនុស្សដែលឆាប់មានកំហឹង ក្បាលរឹង និងចំណង់ផ្លូវភេទ។

2.ពណ៌ស្វាយ: បុគ្គលដែលចូលចិត្តពណ៌នេះគឺជាមនុស្សដែលពោរពេញទៅដោយការស្រមើលស្រមៃ។ ហើយក៏ជាមនុស្សពូកែក្នុងការច្នៃប្រឌិត តែជាបុគ្គលដែលមិនទាន់គ្រប់លក្ខណៈ មានភាពស្ទាក់ស្ទើក្នុងការសម្រេចចិត្ត រេរែកចិត្ត ខ្លាចក្រែងច្រើន និងមិនអាចអនុវត្តបាន។

3.ពណ៌ខៀវ: បុគ្គលដែលចូលចិត្តពណ៌នេះគឺជាមនុស្សដែលស្រលាញ់ពាក្យពិត និងស្រលាញ់សន្តិភាព។ ហើយក៏ជាមនុស្សពូកែមានភក្ដីភាព ស្មោះត្រង់, ឆ្លាត, ចូលចិត្តភាពស្ងៀមស្ងាត់, អៀនច្រើន និងសុចរិតភាព ប៉ុន្តែមានភាពតឹងតែងបន្តិច។

4.ពណ៌បៃតង: បុគ្គលដែលចូលចិត្តពណ៌នេះគឺជាមនុស្សដែលពោរពេញទៅដោយ ក្ដីសង្ឃឹម។ ហើយមានភាពជឿជាក់លើខ្លួនឯង តែងផ្ដល់ទំនុកចិត្តដល់ខ្លួនឯង និងមានភាពម្ចាស់ការ។ ហើយក៏ជាបុគ្គលដែលវៃឆ្លាត ឆាប់ងរ មួម៉ៅច្រើន ពូកែប្រច័ណ្ឌ មិនសូវបង្ហាញពីអារម្មណ៍ពិត រួសរាយរាក់ទាក់ និងពោរពេញទៅដោយភាពរ៉ូមែនទិក។

5.ពណ៌ផ្កាឈូក: បុគ្គលដែលចូលចិត្តពណ៌នេះគឺជាមនុស្សដែលមានមនោសញ្ចេតនាខ្ពស់ និងផ្ដល់ក្ដីស្រលាញ់ដល់អ្នកដទៃដោយគ្មានលក្ខខណ្ឌ ហើយចូលចិត្តលេងសើចច្រើនដូចកូនក្មេង។

6.ពណ៌លឿង: បុគ្គលដែលចូលចិត្តពណ៌នេះគឺជាមនុស្សដែលមានចំណេះដឹង និងប្រាជ្ញាខ្ពស់។ ហើយក៏ជាប្រភេទមនុស្ស សុទិដ្ឋិនិយម និងចូលចិត្តភាពរីករាយ មានការអត់ធ្មត់ខ្ពស់ ប៉ុន្តែពូកែកើតទុក្ខ។

7.ពណ៌ខ្មៅ: បុគ្គលដែលចូលចិត្តពណ៌នេះគឺជាមនុស្សដែលភាពទាក់ទាញ មានសុជីវធម៌ខ្ពស់ ក្លាហាន ចិត្តល្អ ចូលចិត្តគិតច្រើន។ ឆាប់ខឹងឆេវឆាវ ឆាប់ប្រច័ណ្ឌ ការគិតរហ័ស និងមានការប្រុងប្រយ័ត្នខ្ពស់។ ចូលចិត្តភាពរ៉ូមែនទិក និងមានទំនាក់ទំនងល្អក្នុងការរាប់អានមិត្ត។

8.ពណ៌ស: បុគ្គលដែលចូលចិត្តពណ៌នេះគឺជាមនុស្សដែលមានភាពស្មោះត្រង់ បរិសុទ្ធ មិនចេះលាក់លៀម ចេះយល់អារម្មណ៍អ្នកដទៃ ស្រលាញ់គ្រួសារ ចេះយោគយល់អធ្យាស្រ័យ អាណិតអាសូរ និងមានភាពមោះមុត ប៉ុន្តែក៏ជាមនុស្សដែលលាក់គំនិត និងពេលខ្លះក៏ពិបាកយល់ចិត្តផងដែរ។

9.ពណ៌ទឹកក្រូច: បុគ្គលដែលចូលចិត្តពណ៌នេះគឺជាមនុស្សដែលមានទំនាក់ទំនងល្អក្នុងសង្គម

ប្រភព៖ Empowered

Powered by Blogger.