ស្នេហ៍ដំបូងជាស្នេហ៍បរាជ័យ - ច្រៀងដោយ - នាយចឺម Neay Cherm
ស្រលាញ់អូនពេញក្នុងបេះដូង
អូនជាស្នេហ៍ដំបូងក្នុងជីវិតបង
សន្យាស្រលាញ់គ្នាក្នុងវ័យសិក្សាគិតថាសមបំណង
ចុងក្រោយអ្វីៗធ្លាប់ប៉ង ប្រែរលាយសាបសូន្យ
ព្រោះពេលនេះពួកយើងបែកគ្នាហើយ
មិនអាចវិលវិញឡើយព្រោះយើងមានសង្សាររៀងៗខ្លួន
តែអារម្មណ៍ពេលខ្លះ ចេះលួចនឹកលួចគិតពីអូន
មិនគួរស្នេហាដំបូងបរាជ័យ
ទោះមានសង្សារថ្មីប៉ុន្មានដង
ក៏បងមិនអាចភ្លេចអូនបានឡើយ
បងនៅតែនឹកដល់ត្រាណត្រើយទាំងមិនអាចជួប
ចង់ភ្លេចអូនក៏បងភ្លេចមិនបាន
ចង់ជួបអូនក៏បងជួបមិនបាន
អារម្មណ៍នេះ Stress ហួសស្មាន
ក្រៅពីផឹកខ្ញុំអាចធ្វើអ្វីបានទៅ