Breaking News
recent

វិធីធ្វើអោយ Crush របស់អ្នកលង់ស្រលាញ់អ្នកវិញ(សម្រាប់មនុស្សស្រី)

ផ្នែកទី១៖ ធ្វើអោយគាត់ចាប់អារម្មណ៍មកលើអ្នក

១. លួចដាក់ Nickname អោយ Crush របស់អ្នក ជាមួយមិត្តភក្ដិជិតស្និតរបស់អ្នកៈ អ្នកត្រូវប្រាកដថាមានតែមិត្តដែលជិតស្និតបំផុតរបស់អ្នកប៉ុណ្ណោះដែលដឹងថា Crush របស់អ្នកជាអ្នកណា។ ដាក់ឈ្មោះអោយ Crush របស់អ្នកដែលជាឈ្មោះបែបកំប្លែង គួរអោយចង់សើច ។

២. ធ្វើអោយគាត់កត់សម្គាល់មកលើអ្នកៈ ត្រូវប្រើក្រសែភ្នែករបស់អ្នកលួចសម្លឹងមើលទៅគាត់ ហើយងាកមុខចេញភ្លាមពេលដែលគាត់ងាកមកចំអ្នក។ ពេលដែលអ្នកបានជួបគាត់ដោយចៃដន្យ ហើយគាត់សម្លឹងមកកាន់អ្នក ចូរសម្លឹងមើលទៅកាន់គាត់វិញអោយចំ ព្រមទាំងប្រើស្នាមញញឹមដ៏ទាក់ទាញផងដែរ តែសូមកុំសម្លឹងយូរពេកអ្នកត្រូវទម្លាក់ភ្នែកចុះ រួចហើយសើច។

៣. ព្យាយាមចែចង់គាត់ៈ នៅពេលដែលអ្នកនិយាយជាមួយគាត់ត្រូវនិយាយបែប លេងសើចលេបខាយខ្លះៗ ហើយត្រូវញញឹមជានិច្ច។

តែមុននឹងអនុវត្តន៍នូវចំណុចទាំងបីខាងលើនេះអ្នកត្រូវ៖

ផ្នែកទី២៖ ត្រូវអោយប្រាកដថាអ្នកស្អាតជានិច្ច

១. សម្រស់និងក្លិនៈ មិនថារូបរាង និងសម្រស់របស់អ្នកស្រស់ស្អាតប៉ុណ្ណានោះទេ បើសិនជាអ្នកមានក្លិនមិនល្អក៏គ្មានអ្នកណាស្រលាញ់អ្នកនោះដែរ។ អ្នកត្រូវងូតទឹកអោយបានទៀងទាត់ ហើយប្រើទឹកលាងសម្អាតរាងកាយ(Clean Perfumes) ឬប្រើសាប៊ូដុសខ្លួន។ ប្រើឡេដែលមានក្លិនក្រអូបបន្ទាប់ពីងូតទឹករួច។ដុសធ្មេញ របស់អ្នករាល់ថ្ងៃយ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃ ហើយត្រូវប្រើសម្លៀកបំពាក់ដែល មើលទៅស្អាតសមរម្យ។

២. ត្រូវមានសក់ស្អាតៈ សូមកុំធ្វើការកក់សក់របស់អ្នករៀងរាល់ថ្ងៃ កក់សក់ ២-៣ ដងក្នុងមួយសប្ដាហ៍បានហើយ។ អ្នកអាចប្ដូរម៉ូតសក់របស់អ្នក ដូចជាចងលើកតាមរបៀបផ្សេងៗ ឬមួយទម្លាក់ក៏បាន
គឺធ្វើយ៉ាងណាអោយមើលទៅគួរអោយស្រលាញ់ និងសាកសមគ្នាជាមួយនឹងសម្លៀកបំពាក់ដែលប្រើ ។ សម្លៀកដែលមើលទៅស្រស់ស្អាតហើយ ប្រុសៗចូលនោះគឺ ស្លៀកខោខាវប៊យរឹប ជាមួយនឹងអាវយឺត(សម្រាប់ពេលចេញទៅក្រៅឬពេលដើរលេង)។

៣. ត្រូវមានសុខភាពល្អៈ នៅពេលដែលអ្នកមានសក់ភ្លឺរលោងស្អាត មានក្រចកដៃស្អាត មានស្បែកសភ្លឺថ្លា និងមានក្លិនក្រអូបហើយអ្នកត្រូវតែមានសុខភាពល្អផងដែរ។ ញ៉ាំផ្លែឈើ ស៊ុត និងបន្លែអោយបានច្រើន។ ញ៉ាំទឹកអោយបានច្រើន និងគេងអោយបានគ្រប់គ្រាន់។ ការគេងបានគ្រប់គ្រាន់គឺចំណុចដែលសំខាន់បំផុត។ អ្នកគួរតែធ្វើលំហាត់ប្រាណខ្លះក្នុងមួយសប្ដាហ៍។

៤. ញញឹមៈ ប្រសិនបើអ្នកជានារីដែលតែងតែរក្សាស្នាមញញឹមនៅលើផ្ទៃមុខនិងគំនិតវិជ្ជមានគ្រប់ពេល អ្នកគ្រប់គ្នានឹងចូលចិត្តអ្នក។

Powered by Blogger.