បើគង់នឹងបែក
អូនប្រាប់អោយបងត្រូវខិតខំកាត់ចិត្ត បំភ្លេចរូបវរមិត្រឈប់គិតរឿងកន្លង
ហេតុផលប្រាកដគឺអូនចង់ប្រែបែរខ្នង ក្បត់បងជ្រើសយកគេ
ទឹកភ្នែកប្រឹងសួរលន់តួដួងចិត្តស្រី មេត្តាអូនប្រណីកុំស្ដីពាក្យប្រួលប្រែ
ព្រោះពីដំបូងគឺអូនជាអ្នកផ្ដើមស្នេហ៍អោយបងលង់ទោរទន់
បើអូនគង់បែកសាងស្នេហ៍ឡើងធ្វើអ្វី?
បើអូនគង់បែកម្ដេចពោលពាក្យភក្ដី?
អនុស្សាវរីយ៍កញ្រ្ជោលពេញក្នុងហឬទ័យឈឺចុកចាប់ទារុណ
បើអូនគង់បែកសន្យាស្នេហ៍ធ្វើអ្វី?
បើអូនគង់បែកម្ដេចអោយបងទោរទន់
ចិត្តដែលធ្លាប់ស្មោះមិនងាយបំភ្លេចតូចតន់រស់ក្រៀមក្រំព្រោះស្នេហ៍
ចង់ហាមទឹកភ្នែកមិនអោយស្រក់បង្ហូរ តែចិត្តនៅថ្ងូចថ្ងូរមិនអាចក្រឡាស់ប្រែ
ទទួលការពិតបេះដូងឈឺឥតល្ហែគ្មានមាសមេមិនបាន
ទោះបីត្រូវស្លាប់កប់កាយក្រោមធរណី ទ្វីបលោកប្រេះជាពីរក៏នៅស្នេហ៍កល្យាណ
វង្វេងគំនិតគិតវក់វីហួសប្រមាណ ពេលកល្យាណត្រូវបែក...