Breaking News
recent

ចង់ដឹងថាបុរសម្នាក់នោះស្រលាញ់អ្នកពិតឬអត់ សូមអានទាំង15ចំណុចនេះ...

ដើម្បីដឹងថាតើបុរសម្នាក់ស្រឡាញ់អ្នកឬអត់? អ្នកត្រូវតែមើលសញ្ញាដែលគាត់ផ្តល់ឱ្យនៅពេលគាត់មិនដឹងខ្លួន។
មានសញ្ញាច្បាស់លាស់ចំនួន 15 ដើម្បីឆ្លើយសំណួររបស់អ្នក"Dose he love me?"

1.ការទំនាក់ទំនងរបស់គាត់

នៅក្នុងទំនាក់ទំនងគ្នាកាន់តែច្រើនការនិយាយគ្នាកាន់តែច្រើនពួកគេកាន់តែយល់ពីគ្នាទៅវិញទៅមក។ ហើយប្រសិនបើបុរសម្នាក់គាត់ស្រឡាញ់អ្នកពិត,ទោះគាត់មិនអាចជួយអ្វីដល់អ្នកបានក៏ដោយ ប៉ុន្តែគាត់នឹងនិយាយអំពីអារម្មណ៍និងបំណងប្រាថ្នារបស់គាត់ហើយគាត់ក៏ចង់ដឹងពីអ្វីៗទាំងអស់អំពីជីវិតរបស់អ្នកផងដែរ។

2 គាត់ត្រូវបានសណ្ដំដោយអ្នក

តើអ្នកធ្លាប់បានចាប់អារម្មណ៍ថាគាត់លួចសម្លឹងមើលអ្នកទេនៅពេលអ្នកជាប់រវល់ធ្វើអ្វីមួយ? នោះជាសញ្ញាច្បាស់លាស់ដែលបញ្ជាក់ថាគាត់កំពុងតែចាប់អារម្មណ៍លើអ្នក។

3.គាត់បានធ្វើវាសម្រាប់អ្នក

បុរសម្នាក់ដែលស្រឡាញ់ពិតគឺគាត់តែងតែចង់មើលឃើញអ្នកសប្បាយចិត្តជានិច្ច។ ហើយគាត់ក៏ចង់ធ្វើអ្វីផ្សេងៗសម្រាប់អ្នកដើម្បីធ្វើឱ្យអ្នកសប្បាយចិត្ត ទោះបីជាគាត់មិនចូលចិត្តវាក៏ដោយ។ ឧទាហរណ៍៖គាត់មើលកម្មវិធីដែលអ្នកចូលចិត្តជាងគេ សូម្បីតែគាត់មានអារម្មណ៍ធុញថប់ពេលដែលមើលវាក៏ដោយ?

4.ពេលនៅជាមួយគ្នាគឺសំខាន់សំរាប់គាត់

គាត់ចំណាយពេលច្រើនជាមួយអ្នក ច្រើនជាងគាត់ចំណាយពេលវេលាជាមួយមិត្តភក្តិ។ នៅពេលដែលបុរសម្នាក់ស្រឡាញ់អ្នកពិត ហើយចង់បានអ្នកជាដៃគូសម្រាប់ជីវិត សូម្បីតែមិត្តភក្តិជិតស្និទ្ធបំផុតរបស់គាត់ក៏គាត់លែងសូវខ្វាយខ្វល់និងយកចិត្តទុកដាក់ជាមួយពួកគេដែរ គឺគាត់នឹងចាប់ផ្តើមចំណាយពេលច្រើនជាមួយអ្នក។

5.ទាក់ទាញចំណាប់អារម្មណ៍

ពិតមែនណាស់នៅពេលដែលបុរសម្នាក់ស្រឡាញ់អ្នកពិត គាត់ប្រាកដជាចង់និយាយលេងជាមួយអ្នក ឬចង់នៅជិតស្និទ្ធស្នាលជាមួយអ្នក ប៉ុន្តែផ្ទុយទៅវិញគាត់បែរជាមិនធ្វើដូចនោះទេ គាត់បែរជាធ្វើដូចជាមិនសូវរីករាយពេលជួបអ្នក គាត់ធ្វើបែបនេះក៏ព្រោះតែគាត់ចង់ឲ្យអ្នកចូលទៅសួរនាំ និយាយស្ដីជាមួយគាត់មុន។

6.គាត់ចូលចិត្តឱបអ្នក

តើមិត្តប្រុសរបស់អ្នកធ្លាប់ឱបអ្នកហើយរឹតអ្នកយ៉ាងតឹងម្តងម្កាលដោយគ្មានហេតុផលទាល់តែសោះដែរទេ? គាត់មានអារម្មណ៍ល្អនៅពេលគាត់ឱបអ្នកព្រោះគាត់ស្រឡាញ់អ្នក។ ការឱបដ៏ល្អដែលមានរយៈពេលជាងពីរបីវិនាទីបញ្ចេញនូវសារធាតុគីមីល្អ ៗ នៅក្នុងរាងកាយរបស់អ្នកហើយសូម្បីតែមិត្តប្រុសរបស់អ្នកមិនដឹងពីការពិតនេះ។

7.គាត់តែងតែចង់ចាំនូវព្រឹត្តិការណ៍សំខាន់ៗរបស់អ្នក

ទោះបីជាគាត់មានជីវិតរវល់ជាមួយនឹងការងារផ្ទាល់ខ្លួនក៏ដោយ ប៉ុន្តែគាត់នៅតែចងចាំព្រឹត្តិការណ៍ធំៗ ទាំងអស់នៅក្នុងជីវិតរបស់អ្នក ដូចជាៈ ថ្ងៃកំណើតរបស់អ្នកជាដើម។

8.គាត់បានផ្លាស់ប្តូរខ្លួនរបស់គាត់

ប្រសិនបើបុរសម្នាក់ស្រឡាញ់អ្នកគាត់នឹងផ្លាស់ប្តូរទម្លាប់ ការដើលេងនិងរបៀបរស់នៅរបស់គាត់ដើម្បីចំណាយពេលច្រើនជាមួយអ្នក។ គាត់ថែមទាំងលុបចោលការប្រកួតឬការទៅទស្សនាខ្សែភាពយន្តដែលគាត់ចូលចិត្ត ហើយគាត់នឹងលេងខ្វាយខ្វល់អំពីវាតទៅទៀត។

9.គាត់ប្រាប់អ្នកនូវអាថ៌កំបាំងរបស់គាត់

អាថ៌កំបាំងរបស់មនុស្សម្នាក់ជាសញ្ញានៃភាពទន់ខ្សោយព្រោះវាផ្តល់ឱកាសឱ្យមនុស្សផ្សេងទៀតវិនិច្ឆ័យគាត់។ ប៉ុន្តែប្រសិនបើបុរសម្នាក់ស្រឡាញ់អ្នកពិត គាត់នឹងបើកចំហរក្នុងការចែករំលែករឿងសំងាត់ដែលគាត់មិនបានប្រាប់នរណាម្នាក់ផ្សេងទៀតជាមួយអ្នក ព្រោះគាត់ទុកចិត្តអ្នកហើយស្រឡាញ់អ្នក។

10.អ្នកនៅក្នុងចិត្តរបស់គាត់ជានិច្ច

គាត់ចងចាំអ្នកសូម្បីតែពេលមិនចាំបាច់ក៏ដោយ។ គាត់ផ្ដល់ឲ្យអ្នកនូវអ្វីមួយដែលអ្នកចូលចិត្តបើទោះបីជាអ្នកមិនបានសុំគាត់ក៏ដោយ។ ឧទាហរណ៍៖ ពេលចេញពីធ្វើការគាត់នឹងឈប់ទិញអ្វីបន្តិចបន្តួចផ្ញើអ្នក។

11.គាត់នឹកអ្នកទោះបីគាត់មិននិយាយ

បុរសម្នាក់ដែលមានស្នេហាប្រហែលជាមិនតែងតែនិយាយថាគាត់នឹកអ្នកទេទោះបីវាជាវាពាក្យដែលអ្នកស្តាប់ទៅមិនចេះធុញក៏ដោយ។ ប៉ុន្តែនៅពេលដែលអ្នកជួបនឹងគាត់អ្នកនឹងឃើញស្នាមញញឹមនៅក្នុងភ្នែករបស់គាត់និងស្នាមញញឹមដ៏ធំនៅលើបបូរមាត់របស់គាត់ដែលស្រែកតែរឿងមួយបងស្រឡាញ់អូន។

12.គាត់និយាយចំអន់អ្នក

គាត់អាចនឹងនិយាយពីកន្លែងមិនល្អរបស់អ្នក ដូចជាៈ អូនឯងធាត់ណាស់! ប៉ុន្តែគាត់នឹងតាមព្យាយាមលួងលោមអ្នកដោយនិយាយពាក្យល្អៗវិញ "អូនឯងម៉ាប់តែម៉ាប់ស្អាតគួរឲ្យស្រលាញ់"។

13.ក្ដីស្រម៉ៃចង់បានរបស់គាត់

គាត់និយាយឥតឈប់ឈរអំពីផែនការធំៗ និងអ្វីៗដែលគាត់ចង់បានក្នុងជីវិត។ ហើយស្ទើរតែទាំងអស់នៃផែនការរបស់គាត់តែងតែមានវត្តមានអ្នកជានិច្ច គឺក្ដីស្រម៉ៃដ៏រីករាយនិងមានមោទនភាពដែលគាត់អាចធ្វើដើម្បីអ្នក។

14.គាត់ហួងហែងអ្នក

គាត់ប្រចណ្ឌអ្នកពេលអ្នកនៅជិតបុរសផ្សេង ឬនិយាយលេងជាមួយពួកគេ។

15.គាត់និយាយថាគាត់ស្រលាញ់អ្នក


ដក់ស្រង់ពី៖ LovePanky

Powered by Blogger.